รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

14 រឿងប្លែកៗ តែមានពិតនៅប្រទេសជុប៉ុន

Spread the love

១. នៅប្រទេសជុប៉ុន មិនថានៅតាមផ្លូវណា ឬផ្លូវទូលាយយ៉ាងណា មិនថាពេលយប់ស្ងាត់ឈឹងគ្មានឡានម៉ូតូសោះយ៉ាងណាក៏ដោយ អ្នកដែលត្រូវឆ្លងថ្នល់ ត្រូវតែដើរទៅរកគំនូសសម្រាប់ឆ្លងថ្នល់ ហើយត្រូវចាំរហូតដល់ភ្លើងបែតងសិនទើបអាចឆ្លងបាន គួរឲ្យសរសើរណាស់។

japan_1

២. សេវ៉ាកម្មរាក់ទាក់ភ្ញៀវនៅប្រទេសជុប៉ុនពិតជាល្អពិសេសលើសប្រទេសណាណាទាំងអស់ ពេលចូលផ្សារទំនើប ឬម៉ាតណាក៏ដោយ អ្នកនឹងឃើញអ្នកទទួលភ្ញៀវចាំរាក់ទាក់អ្នក។ ហើយបើកាលណាអ្នកចេញពីហាង គេនឹងឈរញញឹមអរគុណអ្នករហូតទាល់តែអ្នកដើរឆ្ងាយដាច់កន្ទុយភ្នែកទើបឈប់ ព្រោះបើភ្ញៀវងាកក្រោយហើយមិនឃើញអ្នក ចាត់ទុកថាជារឿងមិនគួរសមយ៉ាងខ្លាំង។

japan_2

៣. ជនជាតិជុប៉ុនមានអត្រាការធ្វើអត្តឃាតខ្ពស់ណាស់ ហើយវិធីដែលគេអាចជ្វើអត្តឃាតមួយក្នុងចំណោមវិធីផ្សេងៗនោះគឺការលោតចូលផ្លូវរថភ្លើងល្បឿនលឿន។ តែលោកអ្នកមានដឹងទេថាក្នុងករណីសំលាប់ខ្លួនដោយវិធីនេះ ញាតិមិត្តបងប្អូននឹងត្រូវបងប្រាក់ឲ្យក្រុមហ៊ុនរថភ្លើងយ៉ាងច្រើនមហាសាលព្រោះវាជាការដែលគេចាត់ទុកថាបានធ្វើឲ្យក្រុមហ៊ុនមានការខាតបង់និងខាតពេលវេលាយ៉ាងធ្ងន់ធ្ងរ។ ម្លោះហើយបើចង់ស្លាប់ ត្រូវជ្រើសរើសវិធីស្លាប់ដែលមិនធ្វើឲ្យអ្នកនៅរស់ត្រូវលំបាកព្រោះខ្ញួនឯងផងណា។

japan_3

៤. ប្រទេសមួយចំនួនធំមានច្បាប់ហាមឃាត់យ៉ាងតឹងរឹងចំពោះការដែលនិយាយទូរស័ព្ទ ឬប្រើកាសស្ដាប់ចម្រៀងនៅពេលបើកបររថយន្តគ្រប់ប្រភេទ។ តែចំពោះប្រទេសជុប៉ុនសូម្បីតែជិះកង់ក៏ត្រូវបានហាមឃាត់ដែរ។

japan_4

៥. មួយទៀតចំពោះការជិះកង់ ទោះបីជាកង់មានចង្អើរក្រោយសម្រាប់ឌុបគ្នាក៏ដោយ តែជុប៉ុនមានច្បាប់មិនអនុញ្ញាតិឲ្យឌុបគ្នាទេ។ ចង្អើរក្រោយប្រើសម្រាប់ឌុបរបស់របរតែប៉ុណ្ណោះ។ តែលើកលែងដុបក្មេងតូចបាន តែត្រូវមានកែបពិសេសសម្រាប់ក្មេង បើមិនដូច្នោះទេនឹងត្រូវប៉ូលិសចាប់មិនខាន។

japan_5

៦. តាមទីប្រជុំជនទូទៅគ្មានឆ្កែរអនាថាទេ។ បើមានឆ្កែគ្មានម្ចាស់ នឹងត្រូវបានគេចាប់ហើយយកទៅសំលាប់ចោលមិនខាន តែនៅមានឆ្មាអនាថាខ្លះ តែមិនច្រើនទេ។

japan_6

៧. អ្នកនឹងប្លែកចិត្តព្រោះឃើញមានកន្សែង កាបូប របស់របរផ្សេងៗទៀតព្យួរតាមដើមឈើ ឬទីកន្លែងផ្សេងៗ។ របស់ទាំងនោះគឺត្រូវបានម្ចាស់វាភ្លេចនៅតាមបង់សាធារណៈ ហើយអ្នកដែលរើសបានយកទៅព្យូរតាមដើមឈើកន្លែងដែលគេរើសបាន ចាំឲ្យម្ចាស់វាត្រលប់មកយកវិញ។ ដូច្នេះ បើអ្នកភ្លេចរបស់តាមទីសាធារណៈនៅប្រទេសជុប៉ុន មិនបាច់ភ័យខ្លាចបាត់នោះទេ អ្នកគ្រាប់តែត្រឡប់ទៅកន្លែងដើមទៅ(បើដឹងថាភ្លេចនៅត្រង់ណា)។ បើនៅតាមហាងផ្សេងៗ សាកសួរតាមភ្នាក់ងារទទួលភ្ញៀវទៅក៏អាចឃើញវិញហើយ។

japan_7

៨. ផលិតផលធ្វើដោយដៃរបស់ជុប៉ុនមានតម្លៃថ្លៃណាស់! គេលើកតម្កើងថ្វីដៃរបស់អ្នកបង្កើតវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃ ដែលផ្ទុយស្រលះពីខ្មែរយើង។

japan_8

៩. អ្នកដែលមានផ្ទៃពោះនឹងត្រូវបានទទួលផ្លាកសំគាល់ពីមន្ទីពេទ្យហើយអ្នកដែលមានផ្លាកសំគាល់នឹងទទួលបានសិទ្ធិនិងការយោគយល់ពេសេសពីមហាជន ដូចជាការជិះឡានក្រុង ជិះរថភ្លើងជាដើម នឹងមានមានអ្នកក្រោកឈរឲ្យអង្គុយជាដើម។

Japan_9

១០. លេខបន្ទប់តាមអគារផ្សេងៗអ្នកអាចនឹងរកមិនមានជាន់ ឬបន្ទប់លេខ ៤ ៩ ទេ ព្រោះគេប្រកាន់ថាជាលេខអព្វមង្គល ព្រោះភាសាជុប៉ុន ៤ អានថា Shi ដែលមានសំលេងដូចគ្នាទៅនឹងពាក្យថា សេចក្ដីស្លាប់។ ក្រៅពីនេះ នៅមានលេខ ៩ ដែលមានន័យថា គ្រោះថ្នាក់ ឬឈឺចាប់ ហើយនិងលេខ ១៣ មានន័យស្រដៀងនឹងពាក្យថា សំណាងអាក្រក់ផងដែល។ ហើយម្យ៉ាងទៀតចំពោះអាគារជុប៉ុនគ្មានបន្ទប់លេខ ៤៣ ទេ ព្រោះមានន័យថា ស្លាប់នៅពេលឆ្លងទន្លេ។ ក្នុងការឲ្យកាដូឬអំណោយផ្សេងៗ ដូចជាចាន ពែង នំជាដើម ត្រូវឲ្យម្ដង ៣ ឬ ៥ តែមិនត្រូវជូន ៤ នោះទេ។Japan_10

១១. តាមភោជនីយដ្ឋានផ្សេងៗ អ្នកមិនអាចយកអាហារឬភេសជ្ជៈពីខាងក្រៅទៅញ៉ាំក្នុងហាងគេបានទេសូម្បីតែទឹកសុទ្ធ។

japan_11

១២. Seven Eleven នៅប្រទេសផ្សេងៗគ្មានបន្ទប់ទឹកទេ តែនៅជុប៉ុនមានបន្ទប់ទឹកស្អាតឲ្យចូលដោយមិនគិតថ្លៃ។

japan_12

១៣. ជនជាតិជុប៉ុនត្រូវសាងដប ឬថង់ផ្លាស្ទិកដែលជាសំរាមទៅហើយឲ្យស្អាតជាមុនសិនមុននឹងយកទៅចោលក្នុងធុងសំរាម ព្រោះវាអាចធ្វើឲ្យកាកសំណល់ផ្អូមមានក្លិនស្អុយ។ (ព្រឺរោម!!)

japan_13

១៤. អ្នកអាចរកទិញស៊ីឌីវីដេអូ ឬសៀវភៅរឿងអាសអាភាសបានយ៉ាងទូលំទូលាយ ឬឈរអានសៀវភៅពួកនេះលេងតាមកន្លែងលក់ដោយមិនខ្លាចគេមើលយើងដោយក្រសែភ្នែកមិនល្អទេ ចំណែកតាមប៉ុស្ត៍ទូរទស្សន៍មួយចំនួនមានចាក់រឿងសិចឲ្យមើលផងដែរ តែត្រូវចាំមើលពេលយប់ៗ គឺក្រោយពេលដែលក្មេងដេកអស់ហើយទើបមាន។ ព្រោះជុប៉ុនមាននយោបាយបង្កើនកំណើតប្រជាជន ហើយប្រជាជនជុប៉ុនមានតែអ្នករវល់ធ្វើការ ហើយមិនសូវមានអ្នកចង់បានបុត្រប៉ុន្មានឡើយ។

japan_14

ความคิดเห็น
%d bloggers like this: