รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

​អត្ថប្រយោជន៍នៃ ក្រូចឆ្មា

Spread the love

ក្រូចឆ្មាត្រូវបានគេ ទទួលស្គាល់ថា ជាភ្នាក់ងារជួយអោយស តាមបែបធម្មជាតិ ។ វាក៏សំបូរទៅដោយជាតិវីតាមីន C ដ៏ច្រើនលើសលុបផងដែរ ។ ដូច្នេះហើយថ្ងៃនេះ យើងខ្ញុំសូមលើកយក អត្ថប្រយោជន៍ ទាំង ៧ យ៉ាងដើម្បីសំរស់របស់អ្នក ៖

១. ក្រូចឆ្មាប្រើសំរាប់ សំណើមបបូរមាត់

មានផលិតផល និង កត្តាជាច្រើន ធ្វើអោយប៉ះពាល់ ដល់សុខភាពបបូរមាត់របស់អ្នក, ធ្វើអោយវាមើលទៅស្ងួត ប្រេះបែក ។ ប៉ុន្តែក្រូចឆ្មាអាចជួយអ្នកបាន ដោយអ្នកគ្រាន់តែប្រើក្រូចឆ្មា បន្តិចទៅលើបបូរមាត់របស់អ្នក មុនពេលដែលអ្នកចូលគេង ។ វាជួយអោយមានសំណើម ។

២. កំចាត់ក្លៀកខ្មៅ

ក្រូចឆ្មាដើរតួរ ជាថ្នាំបំបាត់ក្លិន តាមបែបធម្មជាតិ ហើយស្របពេលនោះដែរ វាក៏សំអាតក្លៀកខ្មៅរបស់អ្នកផងដែរ ។ ជាតិអាសុីតរបស់ក្រូចឆ្មា ទទួលខុសត្រូវចំពោះការបំផ្លាញ បាក់តេរី ដែលបណ្តាលអោយមានក្លិនអាក្រក់ ។ លាយទឹកក្រូចបន្តិច ជាមួយនឹង ម្សៅធញ្ញាជាតិ (oatmeal) បន្តិច ហើយបន្ថែមទឹកឃ្មុំបន្តិច អោយមានសំណើម កូរវាអោយសព្វល្អ រួចលាបទៅលើក្លៀករបស់អ្នក ទុកចោល ៣០ នាទី ទៅ ១ម៉ោង ជាការល្អ ។ ហើយលាងជំរះ តាមធម្មតា ។

៣. ជំរុះមុនក្បាលខ្មៅ ពីលើស្បែក ជាពិសេស នៅលើច្រមុះរបស់អ្នក

ក្រូចឆ្មា គឺជាអាវិធដ៏ល្អ បំផុតក្នុងការប្រឆាំង ជាមួយនឹងមុនក្បាលខ្មៅដែលតាមរំខាន ដល់អ្នក ព្រោះវាជួយជំរុញ ក្នងការលុបបំបាត់ ជាតិពុល ហើយសំអាតស្បែកបានយ៉ាងល្អ ។ យកក្រូចឆ្មាមួយចំណិត ដុសវាទៅលើស្បែករបស់អ្នក ហើយទុកចោល ១០ នាទី ។ ប៉ុន្តែរាល់ពេលប្រើទឹកក្រូចឆ្មា ហាមត្រូវក្តៅ ព្រោះវាអាចធ្វើអោយអ្នក ស្លោកស្បែក រឺជាំ យល់ល្អប្រើពេល យប់មុនពេលងូតទឹក ។ បន្ទាប់មក ប្រើឡេផ្តល់សំណើម ដល់ស្បែកដែល សក្តិសមសំរាប់ស្បែក របស់អ្នក រឺ ប្រេងអូលីវ រឺ ប្រេងដូង ដើម្បីផ្តល់សំណើមដល់ស្បែក ។

៤. ក្រូចឆ្មាផ្តល់នូវការ ថែរក្សាស្បែក

ក្រូចឆ្មាគឺល្អ បំផុតសំរាប់ស្បែក ជាពិសេសសំរាប់ អ្នកដែលមានស្បែកខ្លាញ់ ។ ច្របាច់ក្រូចឆ្មាស្រស់ៗ ហើយប្រើវាដោយផ្ទាល់ ទៅមុខរបស់អ្នក ដោយចាក់ចូលដបស្ព្រាយ រឺ ប្រើសំលីជ្រលក់លាប ក៏បាន ។ លាបក្រូចឆ្មាមុនពេល ចូលគេង ជាការល្អព្រោះ អ្នកនឹងមិនប្រឈមមុខ នឹងកំដៅព្រះអាទិត្យ ។

៥. ប្រើក្រូចឆ្មាដើម្បីពង្រឹង ក្រចក និង ជួយអោយក្រចកស

ក្រូចឆ្មា គឺជាផលិតផលដ៏អស្ចារ្យ សំរាប់ថែរក្សាក្រចក ។ វាជួយអោយក្រចករឹងមាំ និង ជួយអោយក្រចកស ក្នុងពេលតែមួយ ។ លាយទឹកក្រូចឆ្មាបន្តិច ជាមួយប្រេងអូលីវ ២ ស្លាបព្រាបាយ ។ លាបវាទៅលើក្រចករបស់អ្នក រឺ ដាក់ក្រចកជ្រលក់ចូលទៅក្នុងកូនចាន ដែលមានទឹកក្រូច និង ប្រេងអូលីវ ក៏បាន ។

៦. ប្រើក្រូចឆ្មា ដើម្បីកាត់បន្ថយស្នាម និង ជួយអោយស្បែកប្រសើរឡើងជាងមុន

វិធីសាស្ត្រដ៏មានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការកាត់បន្ថយរូបរាងស្នាម និង ធ្វើអោយស្បែកកាន់តែប្រសើរជាងមុន នោះដោយគ្រាន់តែ លាបទឹកក្រូចឆ្មា ទៅលើបរិវេណដែល មានស្នាម ហើយទុកចោលរយៈពេល ១៥ នាទី បន្ទាប់មកលាងជំរះចេញ ។ តែកុំភ្លេច ប្រើនៅពេលយប់ មិនមែនពេលថ្ងៃទេ ។

៧. ប្រើក្រូចឆ្មាដើម្បី អោយសក់របស់អ្នកភ្លឺរលោង

អ្នកដែលធ្លាប់បានសាកល្បង គឺបានសំដែងការពេញចិត្តជាខ្លាំង ចំពោះវិធីនេះ ។ វាពិតជាបាន បញ្ជាក់យ៉ាងពិតប្រាកដ ថាជាមានប្រសិទ្ធមែន ។ ប្រសិនបើអ្នក ចង់អោយសក់របស់អ្នក ភ្លឺរលោងចែងចាំងនោះ សាកល្បងជាមួយទឹកក្រូចឆ្មា ។ ដោយគ្រាន់តែលាបទឹកក្រូចឆ្មាទៅលើ សក់របស់អ្នក ។ អនុវត្តន៍វាយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ៕

ความคิดเห็น
Loading...
%d bloggers like this: