รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

​អត្ថបទចំណេះដឹងៈFacebook

Spread the love


          Facebookជាបណ្ដាញសង្គម(Social Network)មួយដែលមានឈ្មោះបោះសំឡេងជាងគេបំផុតលំដាប់លេខមួយក្នុងចំណោមបណ្ដាញសង្គមល្បីៗមួយចំនួនទៀតដូចជាInstagram Twitter Line Flickr Outlook និងVimeoជាដើម។ហើយសូម្បីតែនៅប្រទេសកម្ពុជាយើងក៏មានមនុស្សមិនតិចដែរ ដែលបានស្គាល់”Facebook”នេះ។ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកប្រើប្រាស់Facebookជាងមួយពាន់លាននាក់ទូទាំងពិភពលោកនេះ មានមនុស្សតិចណាស់ដែលបានដឹងច្បាស់អំពីបណ្ដាញសង្គមយក្សមួយនេះ។ហេតុនេះហើយទើបថ្ងៃនេះខ្ញុំក៏សរសេរអត្ថបទជូនអ្នកទាំងអស់គ្នាឱ្យបានយល់ច្បាស់អំពីFacebookដែលលោកអ្នកកំពុងតែប្រើនេះ។ទាំងនេះជារឿងទាំង១១ដែលអ្នកគួរដឹងអំពីFacebook៖

         ១.Facebookត្រូវបានបង្កើតឡើងនៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយស្ថាបនិកចម្បងលោកម៉ាក ហ្សាក់កឺបឺក(Mark Zuckerberg)។

         ២.Facebookមានទីស្នាក់ការកណ្ដាលនៅរដ្ឋកាលីហ្វរញ៉ា(California) សហរដ្ឋអាមេរិក មានបុគ្គលិកចំនួន៨៣៤៧នាក់(២០១៤) និងមានទ្រព្យសម្បត្តិសរុបចំនួន៤០.១៨ពាន់លានដុល្លារអាមេរិក។

          ៣.មុនដំបូង Facebookមានឈ្មោះដើមថាThefacebook។

          ៤.ក្រុមហ៊ុនFacebookត្រូវបានស្ថាបនាឡើងដោយផ្ដើមចេញពីប្រាក់ដើមទុនចំនួន៨៥០០០ដុល្លារអាមេរិក។

          ៥.បច្ចុប្បន្ននេះFacebookមានជាង៧០ភាសាទូទាំងពិភពលោក។

          ៦.Facebookត្រូវបានប្រើប្រាស់ដំបូងដោយនិស្សិតនៅមហាវិទ្យាល័យហាវើត(Harvard)។

          ៧.អ្នកប្រើប្រាស់Facebookទូទាំងពិភពលោកមានចំនួន១.៣២ពាន់លាននាក់ ដោយក្នុងនោះមាន៦០%មានអាយុចន្លោះពី១៥ទៅ២៤ឆ្នាំ។

          ៨.ក្នុងមួយថ្ងៃ មានរូបភាពជាង៣៥០លានត្រូវបានបង្ហោះ(Post) មានចំនួនLikeដល់ទៅ៤.៥ពាន់លានLike ហើយមានសារចំនួន១០ពាន់លានត្រូវបានផ្ញើឱ្យគ្នាទៅវិញទៅមក។

          ៩.ស្ថាបនិកFacebookបានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេក្នុងពិភពលោក ដែលមានទឹកប្រាក់ជាង៤៤ពាន់លានដុល្លារអាមេរិកក្នុងអាយុ៣២ឆ្នាំ(គិតត្រឹមឆ្នាំ២០១៦)។

          ១០.Facebookមានទំព័រ(Page)ដែលត្រូវបានបង្កើតឡើងដោយគណនីទូទៅចំនួន៤២លានទំព័រ។

          ១១.Thefacebookបានប្តូរឈ្មោះជាFacebookនៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០០៥។

          

          Facebookជាបណ្ដាញសង្គមមួយដែលផ្ដល់ឱ្យមនុស្សគ្រប់គ្នានូវឯកសារចំណេះដឹងនិងអ្វីផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់។Facebookត្រូវបានគេប្រើប្រាស់ក្នុងន័យពីគឺ៖

          ១.ដើម្បីប្រើប្រាស់ៈមនុស្សមួយចំនួន(តូច)បានយកFacebookជាឃ្លាំងក្នុងការស្រាវជ្រាវរាវរកឯកសារដែលពាក់ព័ន្ធនឹងចំណេះដឹងទូទៅ បច្ចេកវិទ្យា ភាសាបរទេស កសិកម្ម ការងារ វិទ្យាសាស្រ្តនិងអ្វីផ្សេងទៀត។

          ២.ដើម្បីលេងៈមនុស្សមួយចំណិតធំដែលលេងFacebookបានយកវាមកជាប្រអប់សារមួយទៅវិញ គឺពួកគេចូលចិត្តផ្ញើសារអូនបងឆ្លងឆ្លើយ បង្ហោះរូបភាពផ្សេងៗជាដើម។

          រវាងរបៀបទាញយកប្រយោជន៍ពីFacebookទាំងពីររបៀបនេះ ខ្ញុំសូមណែនាំឱ្យអ្នកទាំងអស់គ្នា”ប្រើប្រាស់”ជាជាង”លេង”។Facebookត្រូវបានបង្កើតមកក្នុងគោលដៅសំខាន់គឺដើម្បីីឱ្យមនុស្ស”ប្រើប្រាស់”វា។នៅពេលសព្វថ្ងៃនេះ នៅលើFacebookរបស់ប្រជាជនខ្មែរស្ទើរតែទាំងអស់គឺនិយមប្រើប្រាស់ភាសាងាយៗ(Basic)ដែលបង្កើតឡើងដោយខ្លួនគាត់ផ្ទាល់ដូចជាខ្ញុំទៅជាnhom សំណព្វចិត្តទៅជាnop70 ស្រីទៅជាzéí ប្រុសទៅជាpozzអីជាដើមហ្នឹង។មិនតែប៉ុណ្ណោះមានមនុស្សមួយចំនួនទៀតគាត់សរសេរជាភាសាខ្មែរដែរ ប៉ុន្ដែគាត់សរសេរជាគ្រាមភាសាទៅវិញដូចជាខ្ញុំទៅជាញ៉ុមឬញុំ ឥឡូវហ្នឹងទៅជាលូវនឹង ថ្ងៃទៅជាង៉ៃនិងពាក្យជាគ្រាមភាសាដទៃទៀត។បន្ទាប់ពីបងប្អូនបានអានអត្ថបទនេះហើយ សូមមេត្តាជួយចែករំលែកដើម្បីជាចំណេះដឹង ជូនទៅដល់អ្នកដទៃទៀតឱ្យបានដឹងដូចជារូបអ្នកដែរ។អរគុណដែលខិតខំប្រឹមប្រែងអានអត្ថបទនេះពីដើមដល់ចប់។ការអានរបស់លោកអ្នកបានជំរុញកម្លាំងចិត្តរបស់ខ្ញុំបានឱ្យមានកម្លាំងចិត្តក្នុងការសរសេរអត្ថបទអប់រំផ្សេងៗទៀតបន្ថែម។

សរសេរដោយ : កេន ស៊ីដនី
កំពង់ចាម ថ្ងៃទី៨កើត ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០

ความคิดเห็น
%d bloggers like this: