รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

​ជាប់​លេខ១-ติดอันดับ๑ ภาษาเขมรวันละคำ

Spread the love

ជាប់​លេខ១

อ่านว่า จ็วบ เลข มวย
แปลว่า ติดอันดับ๑
សាកលវិទ្យាល័យ​សិង្ហ​បុរី​ជាប់​លេខ ១ នៅ​អាស៊ី ចំណែក​ជប៉ុន​អត់​មាននៅ​ក្នុង Top 5
​ទស្សនាវដ្ដី Times Higher Education បានប្រកាស​ពី​បញ្ជី​សាកលវិទ្យាល័យ​កំពូល​នៅ​ទ្វីបអាស៊ី​របស់ខ្លួន ហើយ​ប្រទេស​សិង្ហ​បុរី​បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​កំពូល​ម្ដងទៀត​ជា​លើក​ទី​ពីរ​ជាប់​គ្នា​។​

​ ​សាកលវិទ្យាល័យ National University of Singapore (NUS) ត្រូវបាន​ទទួលស្គាល់​ជា​សាកលវិ​ទ្យា​ល័យ​ល្អ​ជាង​ដាច់​គេ​នៅ​អាស៊ី​ហើយក៏​ត្រូវបាន​អម​ជាមួយ​សាកលវិទ្យាល័យ​សិង្ហ​បុរី​មួយទៀត​គឺ Nanyang Technological University​។​

​ ​NUS បាន​បំបាក់​សាលា​ចិន​ចំនួន​ពីរ​គឺ​សាកលវិទ្យាល័យ Peking University និង Tsinghua U​niversity ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​ពីរ​និង​បី​។​

​ ​និពន្ធ​នាយក​នៃ​ទស្សនាវដ្ដី​ខាងលើ​លោក Phil Baty បាន​និយាយថា “​សាកលវិទ្យាល័យ​អាស៊ី​អាច​ប្រកួតប្រជែង​ស្របច្បាប់​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​ល្បីៗ​របស់លោក​ខាងលិច​ក្នុង​សហ​រដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​” ដោយ​លោក​បាន​បន្ថែមថា NUS បាន​កសាង​ខ្លួនឯង​ជា​គំរូ​មួយ​ក្នុង​ការអប់រំ​កម្រិត​ខ្ពស់​នៅ​អាស៊ី​។​

​ ​រីឯ​ប្រទេស​ជប៉ុន​មិនបាន​ស្ថិតនៅ​កំពូល​ទាំង​ប្រាំ​ឡើយ ប៉ុន្តែ​នៅតែ​ជា​ប្រទេស​មាន​សាកលវិ​ទ្យាល័យ​ជាប់​ចំណាត់ថ្នាក់​ច្រើន​គេ ជាមួយ​សាកលវិទ្យាល័យ​ចំនួន ៦៩ ស្ថិតក្នុង​បញ្ជី​។ ថៃ​គឺជា​ប្រ​ទេស​ដែលមាន​សាកលវិទ្យាល័យ​ច្រើនជាងគេ​នៅក្នុង​បញ្ជី​នៅក្នុង​ចំណោម​ប្រទេស​អាស៊ីអា​គ្នេយ៍​ជាមួយ​សាកលវិទ្យាល័យ​ចំនួន ១០ ជាប់​ក្នុង​បញ្ជី​៕

Credit : កម្សាន្ត March 17, 2017 11:54AM

ความคิดเห็น
%d bloggers like this: