รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

ហេតុអ្វី​បានជា-ทำไมถึง ภาษาเขมรวันละคำ

Spread the love

ภาษาเขมร ហេតុអ្វី​បានជា
อ่านว่า แหต อะแว็ย บาน เจีย
แปลว่า ทำไมถึง

I Phone SE

ហេតុអ្វី​បានជា Apple ដាក់ឈ្មោះ iPhone “SE” ?

​កាលពី​ថ្ងៃ​ចន្ទ​ក្រុមហ៊ុន Apple បាន​ណែនាំ​នូវ​ទូរស័ព្ទ​ថ្មី iPhone SE ដែល​មក​នូវ​ជាមួយនឹង​អេក្រង់​ទំហំ ៤​អ៊ី​ញ​និង​រចនា​ឡើង​ដូច​ទៅនឹង iPhone 5c​។​

​ ​ចុះ​ហេតុអ្វី​បានជា​ក្រុមហ៊ុន Apple ដាក់ឈ្មោះ​ទូរស័ព្ទ​នេះ iPhone មាន SE ខាងក្រោយ​? ឈ្មោះ​នេះ​គឺ​តំណាង​ឲ្យ “Special Edition” ការកែតម្រូវ​ពិសេស នេះ​បើ​យោងទៅលើ​អ្វីដែល​ក្រុមហ៊ុន Apple លោក Phil Schiller បាន​ប្រាប់​ទៅ​វេ​ប​សាយ Fortune​។​

​ ​ពាក្យ Special Edition គឺ​ដាក់​ឡើង​ក្នុង​គោលបំណង​សម្រាប់​មនុស្ស​ដែល​ចង់បាន​នូវ​មុខងារ​ចុងក្រោយ​នៃ​ទូរស័ព្ទ iPhone 6s មានដូចជា Apple Pay, Touch ID, កាមេរ៉ា​១២​មេ​ហ្គា​ភិ​ច​សែ​ល និង​ច្រើន​ទៀត​។ ពិសេស​នោះ​គឺ​ទំហំ​វា​តូច ហើយ​តម្លៃ​របស់​វា​ក៏​ធូរ​ថ្លៃ​ដែរ​។​

​ ​គួរ​រំលឹក​ផងដែរ​ថា​តម្លៃ​របស់​វា​ចាប់ផ្ដើម​ពី ៣៩៩​ដុល្លារ​ឡើងទៅ និង​ដាក់លក់​នៅលើ​ទីផ្សារ​ថ្ងៃទី​២៤​ខែមីនា​នេះ​៕

ความคิดเห็น
%d bloggers like this: