รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

ហួសស្មាន-เกินคาด ภาษาเขมรวันละคำ

Spread the love

ហួសស្មាន

อ่านว่า ฮัวะฮ์ ซฺมาน

แปลว่า เกินคาด

អ៊ីចឹងទេតើទើបយាយៗអាយុវែង និងគ្មានមហារីក…ស្លឹកម្លូមានអត្ថប្រយោជន៍ហួសស្មាន សូម្បីយាយៗដែលពិសាម្លូខ្លួនឯងផ្ទាល់ ក៏ដឹងអត្ថប្រយោជន៍វាមិនទាន់អស់ដែរ!

​ស្លឹកម្លូ​ត្រូវបាន​គេ​ប្រើប្រាស់​រាប់ពាន់​ឆ្នាំ​មកហើយ​នៅ​ប្រទេស​ឥណ្ឌា ក៏ដូចជា​ប្រទេស​ខ្មែរ​។ វា​ត្រូវបាន​យកទៅ​ទំពារ​ជាមួយនឹង​គ្រាប់​ស្លា ពេញនិយម​បំផុត​សម្រាប់​យាយៗ​។​

​    ​តើ​អ្នកមាន​ឆ្ងល់​ដែរ​ទេ​ថា ហេតុអ្វី​បានជា​ចាស់ៗ​ចូលចិត្ត​ពិសា​ស្លឹកម្លូ​ម្ល៉េះ​? ស្លឹកម្លូ​មាន​ផ្ទុក​សារធាតុ​ជាច្រើន​ដូចជា​វីតាមីន C កាល់ស្យូម Thiamin, Niacin, Riboflavin, និង Carotene​។ ហើយ​យោងតាម​ការសិក្សា​បង្ហាញ​ថា​ស្លឹកម្លូ​មាន​សារធាតុ​បង្ការ​មហារីក និង​ជំងឺ​ជាច្រើន​ទៀត ដែលជា​មូលហេតុ​ចាស់ៗ​ដែល​ពិសា​ស្លឹកម្លូរ​ស់បាន​យូរអង្វែង​។​

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ស្លឹកម្លូ​៖
​    ​- ជា​ថ្នាំ​បំបាត់​ការឈឺចាប់ (​បំបាត់​ឈឺ​សាច់ដុំ ឈឺធ្មេញ ឈឺក្បាល​…)
​    ​- ជំនួយ​ក្នុង​ការរំលាយ​អាហារ និង​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- ជួយ​ឱ្យ​ដង្ហើម​ស្រស់​
​    ​- ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​
​    ​- ជា​ថ្នាំ​បញ្ចុះ​ទឹកនោម (​កិន​ស្លឹកម្លូ​យក​ទឹក​វា​មកប្រើប្រាស់​លាយ​ជាមួយនឹង​តែ​ឬ​ទឹកដោះគោ​)
​    ​- ព្យាបាល​ស្បែក​អា​ឡែ​រ​ស៊ី កន្ទួល​រមាស់ ដាច់រយះ និង​ក្លិន​ខ្លួន​។ ដំ​ស្លឹកម្លូ​លាយ​ជាមួយ​រមៀត​បិត​ឬ​លាប​លើ​កន្លែង​មាន​បញ្ហា​។ ឬ​ដាំ​ស្លឹកម្លូ​ក្នុង​ទឹក ទុកឱ្យ​ត្រជាក់​លាងមុខ​ដើម្បីឱ្យ​ស្បែក​ស្អាត​និង​បង្ការ​ឆ្លង​មេរោគ​។​
​    ​- ព្យាបាល​លិង្គ​ងាប់​ទំពារ ១ ទៅ ២ ស្លឹកម្លូ បន្ទាប់ពី​បាយ​រួច​៕

ความคิดเห็น
%d bloggers like this: