รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

របៀបធ្វើ សម្លម្ជួរព្រៃសាច់ទា

Spread the love

#គ្រឿងផ្សំមាន
– ទាមួយក្បាល (លាងទឹកអោយស្អាតកាត់ជាដុំៗ) -ស្លឹកក្រូចសេីច3សន្លឹក ( លាងទឹកអោយស្អាត )
– គល់ស្លឹកគ្រៃ 3ដេីម( លាងទឹកអោយស្អាត ដុំអោយទួកៗ យកទៅដុតឬអាំង)
– ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5គ្រាប់ ( លាងទឹកអោយស្អាត យកទៅដុតឬអាំង)
– ខ្ទឹមសរ ខ្ទឹមក្រហម 5កំពឹស ( បកសំបកអោយស្អាត យកទៅដុត ឬអាំង ក៏បាន )
– រំដេង ( សិតសំបកចេញលាងទឹកអោយស្អាត ដុតឬ អាំងក៏បាន )
– ម្ទេសប្លោកខៀវ របស់ខ្មែរ 5ផ្លែ ( លាងទឹកអោយស្អាតយកទៅដុត ឬអាំងក៏បាន )
– ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់ខ្ចប់ យកទៅដុត ឬ អាំងក៏បាន )
– ផ្សិតចំបេីង ( លាងទឹកអោយស្អាតពុះជាពីរដុំ )
– ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុះជាបួនដុំ )
– ត្រប់ស្រួយ (លាងទឹកអោយពុះជាពីរ )
– ម្ជួរ សណ្ដាន់ ក្រៀម ល្មមតាមចំណូលចិត្ត រស់ជាតិសម្លរ
– ទឹកត្រី
– ស្ករស
– អំបិល
– បីចេង
– ម្រេះព្រៅ នឹង ម្អម

#វិធីធ្វេី
ដាំទឹកអោយពុះ ចាក់ រំដេង. ខ្ទឹមសរ .ខ្ទឹមក្រហម . គល់ស្លឹកគ្រៃ . ស្លឹកក្រូចសេីច .ម្ទេសដៃនាង នឹងម្ទេសខ្មាំង . ម្ទេសប្លោក ប្រហុក ដែលអាំងចូល ទុកអោយពុះចាក់សាច់ទាចូល រួចបង់គ្រឿងផ្សំរស់ជាតិ ទឹកត្រី បីចេង អំបិល ស្ករស សណ្ដាន់

ភ្លក់តាមរស់ជាតិដែលចូលតាមគ្រួសារ ចូលចិត្ត ដាក់ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបេីង អោយពុះម្ដងទៀត បង់ប្រេះព្រៅ. ម្អមស្រែ ជាការស្រេច ឆ្អិនហេីយ អាចទទួលទានបានហេីយ ជាមួយគ្រួសារ ឬ មនុស្សជាទីស្រលាញ់របស់អ្នកបានហេីយ

ความคิดเห็น
%d bloggers like this: