รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

របៀបធ្វើទឹកញ วิธีทำน้ำหมักลูกยอดื่มเพื่อสุขภาพ

Spread the love

ជួយដល់អ្នកមានបញ្ហាសុខភាពជាច្រើនមុខ ការធ្វើទឹកញមានលក្ខណៈសាមញ្ញនិងងាយស្រួលបំផុត។ ខាងក្រោមនេះគឺជា របៀបធ្វើទឹកញតាមអ្នកស្រុករស់នៅកោះហាវ៉ៃរបស់អាមេរិក។

#វិធីធ្វើ៖

– បេះញទុំពីចម្ការ ប៉ុន្តែមុនពេលវាប្រែទៅជាស។ – លាងទឹកឱ្យស្អាត រួចហាលថ្ងៃ។ ក្នុងពេលបីបួនម៉ោងវានឹងប្រែជាលឿងៗ ហើយចាប់ផ្តើមធុំក្លិនឈួលខ្លាំងពីញនោះ។ 

– បន្ទាប់មកដល់ពេលដែលត្រូវយកញទាំងនោះមកញាត់ចូលកូនដបតូចៗ។ 

– លោកអ្នកអាចច្រកដាក់កូនដបតូចៗ និងច្រកម្តង ២ ឬ ៣ ផ្លែ តែត្រូវធ្វើយ៉ាងណាឱ្យវាណែនក្នុងដបនោះ។ 

– ទុកចោល ៦ ទៅ ៨ សប្តាហ៍ លោកអ្នកអាចស្រឹតយកទឹកញមកទទួលទានបាន។ ទុកកាន់តែយូរកាន់តែល្អ ហើយទឹកកាន់តែខ្មៅកាន់តែល្អ។ 

– ផឹកមួយថ្ងៃ ៣០ មិល្លីលីត្រ ដើម្បីដើម្បីរក្សាសុខភាពទូទៅឱ្យនៅល្អ និងបង្កើនកម្លាំងខ្លាំងក្លានិងរហ័សរហួន។


#អត្ថប្រយោជន៍ទឹកញ

១- ការពារជំងឺមហារីក

២- ការពារនិងជំរុញមុខងារថ្លើម

៣- សម្រួលសាច់ដុំកុំឱ្យចុករោយ

៤- ការពារកុំឱ្យធ្លាក់ចុះមុខងារខួរក្បារ និងរក្សាការចងចាំរបស់មនុស្ស

៥- បំបាត់ជំងឺសន្លាក់គ្រប់ប្រភេទ

៦- បន្ធូរបន្ថយជំងឺទឹកនោមផ្អែម៕

ความคิดเห็น
%d bloggers like this: