รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

របាំប្រជាប្រិយខ្មែរនាខែចូលឆ្នាំ

Spread the love

របាំប្រជាប្រិយជារបាំដែលប្រជាជនចូលចិត្តរាប់អាន។ មូលហេតុនៃការបង្កើតរបាំនេះព្រោះការស្តាប់ភ្លេងជាការពិរោះ ប៉ុន្តែបើគេធ្វើកាយវិការទៅតាមចង្វាក់ភ្លេង នោះគេនឹងបានល្អមើលផងដែរ។

  • របាំត្រុដិ ៖ ពាក្យសំស្រ្កឹត “ត្រុដិ” ប្រែថាកាត់ផ្តាច់ ជារបាំប្រជាប្រិយមួយបែបដែលគេនិយមលេងក្នុងពេល ចូលឆ្នាំខ្មែរ ដើម្បីកាត់ផ្តាច់ឆ្នាំចាស់ ចូលទៅឆ្នាំថ្មីក្នុងបំណងប្រសិទ្ធិសព្ទសារធុការពរដល់អ្នកស្រុក ក្នុង ឱកាសចូលឆ្នាំថ្មី។ របាំនេះគេអាចលេងក្នុងពិធីបន់ស្រន់ សុំទឹកភ្លៀងខ្លះដែរ។
    ប្រដាប់ប្រដារបាំត្រុដិ និងតួសំដែង

    ដងកញ្ឆាត់នាងឆត្រ ឬក្លសបាំងព្រះពោធិសត្វ
    ពួកភ្លេងតំនាងទេវតា
    នាងរាំតំនាងទេពអប្សរហែរហម
    ប្រើស ទន្សោងតំនាងមារ
    ព្រាន មនុស្សព្រៃតំនាងងោះ “ទេវតាកាលាខ្លួន”

    ភ្លេងនិងគ្រឿងតែង

    កញ្ឆា ចង្រ្កងដំបែរ ចង្រ្កងរ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចដងវែង មុខត្លុក មកុដិ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក ក្រចកអំពីផ្តៅ។

  • របាំស្នែងទន្សោង ៖ ជារបាំមួយបែបក្នុងពេលរាំគេពាក់ស្នែងទន្សោងលើក្បាល បំនងធ្វើការត្រាប់តាមសត្វ ទន្សោង។ របាំនេះគេសំដែងតែនៅវាំង ក្នុងព្រះរាជពិធីចូលឆ្នាំថ្មី។ប្រដាប់ប្រដា និងតួសំដែង

taprum_320232070

  • អ្នកពាក់ស្នែងទន្សោងពីរនាក់ តំនាងទន្សោងញីឈ្មោល
  • សំលេងស្គរ តំនាងខ្លាធំ
  • សំលេងពួយ តំនាងសូរសព្ទកន្លង់

 

  • របាំគោះអង្រែ ៖ ជារបាំប្រពៃណី មានតាំងពីបូរាណកាលមកសំរាប់បង្កើតបរិយាកាសរីករាយក្នុងការ បង្កើតសមត្ថភាព សម្បទា និងស្មារតី។art-performance-16-130156385279790
    គ្រឿងល្បែង ៖
  • អង្រែពីរមានប្រវែងជាងពីរម៉ែត
  • អង្រែពីរ ជាកំណល់សំរាប់កល់សងខាង

សំលៀកបំពាក់ ៖ ទាំងប្រុសទាំងស្រីស្លៀកខោ ឬសំពត់ចងក្បិន ក្រវាត់ចង្កេះដោយក្រមាពណ៌
គ្រឿងភ្លេង ៖ សាដៀវមួយ អង្តួញមួយ ចំរៀងតាមចង្វាក់អង្រែដែលគោះទន្គិចគ្នា ស្គរអារក្ខ ក្រាប់មួយ អ្នកទះដៃបន្ទរ។

  • របាំយីកេ ៖ ជារបាំប្រជាប្រិយខ្មែរ មានតាំងពីយូរយាណាស់មកហើយសំរាប់លេងក្នុងពិធីបុណ្យទាន ឬនៅ ពេលលំហែពីកិច្ចការស្រែចំការ។574980_220914741346960_132597906845311_317099_1832056364_n
    គ្រឿងភ្លេង៖

    • ស្គរធ្វើអំពីឈើ ដាសស្បែក “ច្រើន”
    • ទ្រឆេ ទ្រអ៊ូ ទ្រសោ
    • ខ្លុយ

    តួសំដែង

    • អ្នកពាក់ម្កុដិ ពាក់របៃ
    • អ្នកមុខត្លុក យក្ស ស្វា ឥសី ។ល។ តាមតួអង្គដែលត្រូវសំដែងក្នុងសាច់រឿង។
    • អ្នកច្រៀងបន្ទរ
    • អ្នកពោល។

     

  • របាំឆៃយ៉ាំ ៖ ជារបាំប្រជាប្រិយខ្មែរសំរាប់បង្កើតបរិយាកាសបុណ្យទានអោយមានសភាពអ៊ឹកអធិក ព្រោះ ចង្វាក់ភ្លេងនៃរបាំនេះមាន សន្ទុះហ៊ឹកហ៊ាក់ស្របតាមកាយវិការលោតចុះ លោតឡើង ញាក់មុខ ញាក់មាត់ ខ្លួនក្រមាច់ក្រមើមគួរអោយអ្នកស្តាប់ និងអ្នកទស្សនារីករាយចិត្តយ៉ាងខ្លាំង។ របាំនេះគេសំដែងក្នុងពិធី បុណ្យទាន ដូចជាបុណ្យផ្កាកឋិនទាន “បបួសនាគជាដើម”។ប្រដាប់ប្រដារបាំឆៃយ៉ាំ៖
    ក) គ្រឿងភ្លេង

    • ក្រាប់ឈើមួយគូរ
    • ឆាបធំមួយគូរ ឬពីគូរ
    • រគាំង “គងម៉ង់មួយ”
    • ស្គរបួន

    ខ) តួសំដែង៖

    • អ្នកឆៃយ៉ាំ ស្លៀកសំពត់ចងក្បិនពណ៌ ពាក់អាវដៃខ្លីវៀលកធំបន្តិច ដាក់អាវក្នុងចង្កេះសំពត់ មាន ក្រវ៉ាត់ក្រមាពណ៌នៅចង្កេះ ទំលាក់ជាយនៅចំហៀងខាងឆ្វេង។
    • អ្នកពាក់មុខត្លុក សំរាប់អ្នកកាន់គងម៉ង់ កាន់ក្រាប់ និងអ្នកវាយស្គរម្នាក់ ចេញមកចាក់ក្បាច់ឡក ដាក់គ្នា។

     

  • របាំកន្តែរ៉ែ៖ ជារបាំមួយមានប្រជាប្រិយភាពខ្លាំងចំពោះប្រជាជាតិកម្ពុជា ដែលមានកំនើតជាយូរយាណាស់ មកហើយ។ របាំនេះសំរាប់សំដែងក្នុងព្រះរាជពិធីសំខាន់ៗដូចជា ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីជាដើម។ របាំនេះ ជារបាំមួយមានសភាពវិលខ្លួន ត្រលប់ត្រឡិនដូចជាមនុស្សមានអាការៈវិលវល់ច្របូកច្របល់ក្នុង ចិត្ត គេថា “វិលមើលតែកាច់កន្តែរ៉ែ” ឬពាក្យសាមញ្ញ វិលមើលតែ “តែរ៉ែកាច់”។ក) គ្រឿងភ្លេង ៖ គ្រឿងភ្លេងក្នុងរបាំនេះគ្មានអ្វីច្រើនទេ មានតែ
    • ប៉ីពកមួយ
    • ស្គរពីរ

    ខ) តួសំដែង៖

    • អ្នករាំកន្តែរ៉ែតុបតែងគ្រឿងអលង្ការ សំលៀកបំពាក់ពណ៌ ពាក់របៃ ពាក់រំយោល។
    • អ្នកភ្លេង អ្នកច្រៀងបន្ទរ ស្លៀកពាក់ធម្មតា

     

  • របាំរាំវង់ ៖ ជារបាំប្រជាប្រិយខ្មែរ មានកំនើតតាំងពីយូរលង់ណាស់មកហើយ ហើយរបាំនេះត្រូវឆ្លងកាត់ព្រំ ប្រទល់ចូលទៅប្រទេសសៀម និងប្រទេសលាវ។ របាំនេះត្រូវបានលាវដាក់ឈ្មោះថា “ឡាំលាវ” ឬ “ឡាំភេទ” ឯសៀមវិញគេហៅថា “ឡាំថូន”។ តាមពិតរបាំរាំវង់ជាសិល្បះចាស់បុរាណដែលមានប្រភពដើម នៅប្រទេសខ្មែរយើង ប៉ុន្តែរបាំនេះត្រូវជនជិតខាងយកទៅបត់បែនតាមរបៀបគេ រួចហូរចូលមកប្រទេសខ្មែរ វិញ។ រាំវង់ជារបាំមួយដែលគេរាំជុំវិញតុផ្កា មានគូប្រុសស្រីដើរជាបន្តបន្ទាប់ជារង្វង់មូល។ របាំនេះតែងតែ ប្រព្រឹត្តិទៅក្នុងពិធីចូលឆ្នាំ ជួនកាលគេរាំនៅពេលទំនេរពីការងារ ឬក្នុងពិធីជប់លៀងក្នុងឱកាសអាពាហ៍ ពិពាហ៍ ក៏ដូចជាពិធីបុណ្យទានក្នុងគ្រួសារដែរ។គ្រឿងភ្លេង ៖ ការដើមឡើយរបាំរាំវង់មានតែស្គរ និងត្រឡោកមួយគូប៉ុណ្ណោះ ប៉ុន្តែឥឡូវមានវង់ភ្លេងទំនើបៗ សំរាប់លេងកំដរក្នុងរបាំនេះ អោយមានសភាពអ៊ឹកធឹកក្រៃលែង។
  • របាំក្ងោក ៖ ជារបាំប្រជាប្រិយមួយបែបដែលគេប្រទះឃើញជាពិសេសនៅតំបន់ប៉ៃលិន ដែលជនជាតិ កូឡាចូលសញ្ជាតិខ្មែរនាំគ្នាសំដែង ក្នុងឱកាសចូលឆ្នាំ ដើម្បីបួងសួងប្រសិទ្ធិពរជ័យដល់អ្នកស្រុកអោយ សុខចំរើន អោយមានភ្លៀងគ្រប់គ្រាន់ ក្នុងចំនងជីកដីរកត្បូងអោយបានលទ្ធផលល្អ។
  • របាំតន្តី ៖ នៅសម័យមុនរបាំនេះមានឈ្មោះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ព្រះរាជាដែលគេនិយម លេងតែក្នុងវាំងប៉ុណ្ណោះ។ របាំនេះគេលេងក្នុងពិធីបួងសួថ្វាយដល់អាទិទេព និងថ្វាយដល់វិញ្ញាណក្ខ័ន្ធ របស់ស្តេចដែលបានចូលទីវង្គតទៅហើយ។ របាំតន្តីមានកំនើតជាយូរយារណាស់ហើយ។ នៅសម័យអង្គរ គេបានឆ្លាក់រូបទេពអប្សរដែលជាស្ត្រីរបាំចុះពីស្ថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទមានសភាពទន់ភ្លន់ ល្វតល្វន់សមតាមចិត្តគំនិតខ្មែរយើង។

ក្រៅពីរបាំដូចរៀបរាប់ខាងលើមាន ៖

  • ផ្នែកកំសាន្ត ៖ របាំបុកអង្រែ របាំត្រឡោក របាំក្រាប់ របាំសួព្រ័ត ជាដើម។
  • ផ្នែកជូនពរ ៖ របាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវជាដើម។

ដកស្រង់ចេញពី ៖ cambodiapiece.wordpress.com

ความคิดเห็น
%d bloggers like this: