รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

យួនត្រូវតែប្រគល់កោះត្រល់ឲ្យខ្មែរវិញ

Spread the love
ផែនទី​ព្រំដែន​កម្ពុជា – កូសាំង​ស៊ីន តាម​សារា​ចរ​របស់​ប្រេ​វីយេ ដក​ស្រង់​ពី​ព្រំ​ដែន​នៃ​ប្រទេស​កម្ពុជា របស់​លោក​សារិន ឆាក

ផែនទី​ព្រំដែន​កម្ពុជា – កូសាំង​ស៊ីន តាម​សារា​ចរ​របស់​ប្រេ​វីយេ ដក​ស្រង់​ពី​ព្រំ​ដែន​នៃ​ប្រទេស​កម្ពុជា របស់​លោក​សារិន ឆាក

កកន៖ អានអត្ថបទវិភាគ​ «យួន​ត្រូវ​ខ្ជាក់​កោះ​ត្រល់​ទាំង​អាមាស់» របស់​លោក​សុទ្ធ ប៉ូ​លីន ចុះ​ផ្សាយ​ក្នុង​សំលេង​ខ្មែរ​នៅ​បរ​ទេស អង្គរ​បូរី​​ ធ្វើ​អោយ​ខ្ញុំ​មាន​ការ​សប្បាយ​រីក​រាយ​ក្នុង​ចិត្ដ​​ជា​អនេក។ តើ​​យួន​វា​ខ្ជាក់​កោះ​ត្រល់​អោយ​ខ្មែរ​វិញ​ដែរ​ឬ​អត់​?.. ត្រង់​នេះ​ឃើញ​ថា​ យួន​ពិត​ជា​អាច​ខ្លាច​ច្បាប់​អន្ដរ​ជាតិ​មែន លុះ​ត្រា​ខ្មែរ​យើង មេ​ដឹក​នាំ​យើង​ហ៊ាន​ងើប​ឡើង ស្វែង​រក​ឯក​សារ​ទាំង​ឡាយ​យក​ទៅ​ប្ដឹង​ដល់​អន្ដរ​ជាតិ​អោយ​ជំនុំ​ជំរះ ដូច​ករណី​ក្នុង​រឿង​ប្រា​សាទ​ព្រះ​វិហារ​នោះ ទើប​វា​មែន តែ​បើ​យើង​ខ្មែរ​ មេ​ដឹក​នាំ​យើង អ្នក​នយោ​បាយ​ជាតិ​យើង មិន​ខ្វល់​ខ្វាយ មិន​អើ​ពើ មិន​​ស្នេហា​​ជាតិ​​ពិត​ៗ ហើយ​នាំ​គ្នា​ងើប​ឡើង​ស្វែង​រក​ឯក​សារ ទៅ​ប្ដឹង​ត​វ៉ា​​ទាម​​ទារ​ទេ​នោះ យួន​ក៏​មិន​អាច​ហារ​ខ្ជាក់​កោះ​ ឬ​ទឹក​ដី​ដែល​វា​លេប​ទៅ​ហើយ​មក​អោយ​ខ្មែរ​វិញ​នោះ បាន​ឡើយ​​។កូន​ខ្មែរ ប្រជា​រាស្ត្រ​ខ្មែរ អ្នក​នយោ​បាយ​ជាតិ ត្រូវ​តែ​នាំ​គ្នា​រក្សា​បូរណ​ភាព​ដែន​ដី​ខ្មែរ​អោយគង់វង់ន លោក​សុទ្ ប៉ូ​លីន​ដែល​បាន​ខំ​ស្វែង​រក​​ឯក​សារ​មក​ដាក់​ជូន​មិត្ដ​អ្នក​អាន ដើម្បីអង្រួនស្មារតីកូនខ្មែរអោយមានស្មារតីរឹងប៉ឹងភ្ញាក់រលឹក អោយចេះពិចារណា ស្វែង​រក​ការ​ពិត​ណា​មួយ​ ដែល​ទាក់​ទង​នូវ​បូរណ​ភាព​ដែន​ដី​ខ្មែរ អោយពឹងផ្អែកលើឯកសារ ជាពិសេសឯកសារបារាំង (លោកប្រេវីយេ) យក​ទៅ​ទាម​ទារ​ប្ដឹង​អន្ដរ​ជាតិ​ ដោយ​អហឹង្សា​។ ក្នុង​អត្ថ​បទលោកសុទ្ធ ប៉ូលីនបានសរសេរអំពីបន្ទាត់ប្រវីយេ សំអាងទៅលើឯកសារមួយចំនួន ហើយ​ដែល​ខ្ញុំ​គិត​ថា គឺ​ជា​ឯក​​សារ​យ៉ាង​សំខាន់​មួយ សំរាប់​បង​ប្អូន​ខ្មែរគ្រប់ៗគ្នា គួរស្វែងរកយល់ដឹងផងដែរ ដូច្នេះហើយ ទើបខ្ញុំសូមលើកយកអត្ថ​បទ​នេះ មក​ដាក់​ជូន​​ប្រិយ​មិត្ដ​អ្នក​អាន​គ្រប់​ៗ​គ្នា អោយបានអាន ហើយធ្វើការកត់សំគាល់ និងស្វែងយល់ដោយខ្លួនឯងផង។ អត្ថបទ មាន​ខ្លឹម​សា​រ​ដូច​ត​ទៅ​នេះ ​(កឈ)។

ក្នុងប្រការធ្វើក្ដីក្ដាំដណ្ដើមទឹកដីពីយួនមកវិញ… យើងត្រូវប្រើឯកសារ។ បើគ្មានឯកសារទេ ក៏យើងគ្មានទឹក​មាត់​ឯ​ណា ទៅ​ត​វ៉ា​ជា​មួយ​តុលា​ ការ​អន្ដរ​ជាតិ​នោះ​ដែរ (ប្រការព្រះវិហារជាមួយសៀមជាឧទាហរណ៍)។ ការប្រើចំបាំងរាំងជល់ ជាដំណោះ​ស្រាយ គឺ​ជា​អំពើ​ល្ងង់​ខ្លៅ ពី​ព្រោះ​ កំលាំង​ទ័ព​របស់​យើង​តិច​តួច​ជាង​គេ.. ចំណែកជំលោះរវាងខ្មែរ និងខ្មែរ ដោយចោទប្រកាន់អ្នកនេះ ឬអ្នកនោះកាត់​ដី​អោយ​យួន​នោះ​ក៏​ជា​ការ​ ធ្លាក់​ចូល​ក្នុង​ឧបាយ​កល​របស់​ខ្មាំង​យួនដូចគ្នាដែរ… ពីព្រោះ យួនត្រូវការអោយខ្មែរយើងឈ្លោះគ្នា ដើម្បីបំបាត់ដាននៃអំពើ​ចោរ​កម្ម​ប្លន់​ទឹក​ដី ​របស់​វា​។ យើង​ត្រូវ​យក​ឯក​សារ​បារាំងមកប្រើជាមធ្យោបាយ ដើម្បីទាមទារយកទឹកដីរបស់យើងមកវិញ ពី​ព្រោះ​ខ្មែរ​ហើយ​និង យួន​ធ្លាប់​ រស់​នៅ​ក្រោម​អាណា​និគម​បារាំង​ដូច​គ្នា។

ឯកសារបារាំងជាផ្លូវការបានសរសេរដូច្នេះថា៖
«ទឹកដីដែលពួកសៀមបានដណ្ដើមយកទៅ ក៏ត្រូវបង្វិលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែធ្នូ ១៩៤៦។ ក៏ប៉ុន្ដែទឹកដី​ដែល​យួន​បាន​ដណ្ដើម​យក​ទៅ​ មិន​បាន​បង្វិល​មក​ខ្មែរ​វិញ​ទេ​។ បើទោះជាមានសេចក្ដីសន្យាពីឧត្ដមនាវី De la Grandière យ៉ាងណាក៏ដោយ រដ្ឋ​សភា​បារាំង នៅ​យប់​ថ្ងៃ​ទី​ ២១ ឧសភា ១៩៤៩ បាន​បោះ​ឆ្នោត​ភ្ជាប់ដែនដីកូសាំងស៊ីន អតីតទឹកដីអាណានិគម មិន មែនតភ្ជាប់អោយទៅប្រទេស​កម្ពុជា​ដែល​ធ្លាប់​មាន​កម្ម​សិទ្ធិ​ប្រ​វត្ដិ​សាស្រ្ដ​ទៅ​លើ​ទឹក​ដី​ទាំង​នេះ​ទេ ប៉ុន្ដែភ្ជាប់ទៅអោយ វៀតណាមវិញ។ ដូច្នេះទៅជនជាតិខ្មែរ ៦០០.០០០នាក់ ដែល​រស់​នៅ​ដោយ​ សារ​មុខ​របរ​កសិ​កម្ម និង​ជំនួញជួញដូរតូចតា ច ក៏បានធ្លាក់ទៅក្រោមនឹមនៃរដ្ឋមួយ (យួន) ដែលប៉ុនប៉ងប្រាថ្នា​បំផ្លិច​បំផ្លាញ​ភាសា និង​ទំនៀម​ ទំលាប់​ប្រពៃ​ណី​ពី​ដូន​តា​របស់​ពួក​គេ» (ដកស្រង់ចេញពី Histoire du Cambodge par A. Dauphin-Meunier – Press Universitaires de France- Paris 1968 -P-114)។។
ដូច្នេះ ការកាត់ទឹកដីកម្ពុជាក្រោមអោយទៅយួន (ដោយមានទឹកដីកោះត្រល់នៅក្នុងនោះដែរ និងដោយមានខ្សែ​បន្ទាត់​ប្រេ​វី​យេ ជា​ព្រំ​ដែន​ សមុទ្រ​រវាង​កម្ពុ​ជា​វៀត​ណាម) បានប្រព្រឹត្ដឡើងជាផ្លូវការ ដោយប្រទេសបារាំងបានសំរេចពីលើ ក្បាលខ្មែ​ររួច​ទៅ​ហើយ តាំង​ពី​ឆ្នាំ​១៩៤៩​។ ការ​ដែល​គួរ​អោយ​កត់​សំគាល់​នៅក្នុងឯកសារខាងលើ គឺប្រទេសបារាំងបាន ទទួលស្គាល់ថា ខ្មែរមានកម្មសិទ្ធិជាម្ចាស់​ទឹក​ដី​កូសាំង​ស៊ីន… តែ​ ប្រែ​ជា​លើក​ដី​នេះ​ទៅ​អោយ​វៀត​ណាមទៅវិញ។ ប៉ុន្ដែ ទោះជាយ៉ាងនេះក្ដី សាធារណរដ្ឋបារាំងមិនបានចង់អោយខ្មែរ​បាត់​បង់​ទឹក​ដី​កោះ​សមុទ្រ​ អោយ​លើស​ពី​ខ្សែ​បន្ទាត់​ប្រេ​វីយេ​នោះ​ឡើយ… ដែលជាមរតកជាផ្លូវការបន្សល់ទុកដោយបារាំងអាណានិគម សំរាប់​ជា​មរ​តក​ជា​ផ្លូវ​ការ​ បន្សល់​ទុក​ ដោយ​បារាំង​អាណា​និគម​សំរាប់​អោយខ្មែរ-យួនចែកដីគ្នា។
ដូច្នេះ នៅពេលដែលរាជការ «សង្គមរាស្រ្ដនិយម» របស់សំដេចនរោត្ដម សីហនុ ចាប់ផ្ដើមធ្វើការចរចាជាមួយ​យួន​ខាង​ជើង (១៩៤៩) អោយ​ទទួល​ស្គាល់ «ព្រំ​ដែន​បច្ចុប្បន្ន» នៃ​ប្រទេសកម្ពុជា គឺសំអាងទៅលើព្រំដែនដែលបន្សល់ទុកដោយ​អា​​ណា​និគម​បារាំង បើ​ព្រំ​ដែន​ សមុទ្រ​ គឺ​នៅ​លើ​ខ្សែ​បន្ទាត់​ប្រេ​វីយេ​។ នៅពេលដែលសាធារណរដ្ឋបារាំងរបស់លោកឧ ត្ដមសេនីដឺគ្ហោល ប្រកាស​ទទួល​ស្គាល់ «ព្រំ​ដែន​ បច្ចុ​ប្បន្ន» នៃ​កម្ពុជា ក៏​សំអាង​ទៅ​លើ​ខ្សែ​បន្ទាត់​ប្រេវី​យេ (១៩៦៦)។ នៅ ពេលដែលរដ្ឋការនិចសុនយល់ព្រម​ទទួល​ស្គាល់ «បូរណ​ភាព​ទឹក​ ដី» នៃ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៦៨ ក៏​សំអាងទៅលើ ខ្សែបន្ទាត់ប្រេវីយេដូចគ្នា ជាព្រំដែនកម្ពុជារវាងប្រទេស​កម្ពុជា​ នឹង​វៀត​ណាម​ ខាង​ត្បូង​។
បញ្ហាស្ថិតនៅត្រង់ថា រដ្ឋការវៀតណាខាងត្បូង ជាបន្តបន្ទាប់ ជាពិសេសគឺរដ្ឋការង៉ោ-ឌិនយៀម និង ង្វៀង-យ៉ាំង​ធីវ មិន​ដែល​ព្រម​ទទួល​ ស្គាល់​ខ្សែ​បន្ទាត់​ប្រេ​វីយេ​នោះ​ទេ​។ ពួកគេមិនសប្បាយចិត្ដ ត្រឹមតែបានកាន់កាប់កោះត្រល់ប៉ុណ្ណោះទេ គឺពួកគេ​ចង់​វាត​យក​កោះ​ខ្មែរ​ទាំង​ អស់ ដែល​នៅ​ជាប់​នឹង​ឆ្នេរ​ខេត្ដ​កំពត ដែលសំបូរដោយលោហធាតុដែក ថ្មកំបោរ Phosphate de chaux) សំរាប់ធ្វើជីរ និង​ស៊ី​ម៉ង់ ហើយ​និង​ «មាស​ខ្មៅ» ជា​មហា​សាល (ប្រេង​កាត)។
នៅក្នុងសៀវភៅ Histoire du Cambodge ដដែល ទំព័រ១២៣ លោក A. Dauphin-Meunier បានសរសេរថា៖ «ចំណែក​រដ្ឋា​ភិបាល​ព្រៃ​នគរ​ ​វិញ មិន​សប្បាយ​ចិត្ដ នឹង​ប្រើ​អំណាច​សង្កត់សង្កិនទៅលើជនជាតិខ្មែរ ៦០០.០០០នាក់ នៅដែនដីកូសាំង ស៊ីនប៉ុណ្ណោះទេ (កកន ៖ ជន​ជាតិ​ខ្មែរ​ ជា​ប្រជា​ជន​ភាគ​ច្រើន​នៅ​ដែន​ដីកូសាំងស៊ីន ម៉្លោះហើយមិនមែនមានតែ៦០០.០០ នាក់ប៉ុណ្ណោះទេ ពេលដែលបារាំង​ចាក​ចេញ​ទៅ លេខ​ចំនួន​ នេះ​ជា​ទង្វើ​ថ្ពិន​ភ្នែក​របស់​ពួក​រដ្ឋការ​យួនតែប៉ុណ្ណោះ) រដ្ឋការព្រៃនគរ ថែមទាំងទាមទារជាផ្លូវការ តាំងពីឆ្នាំ១៩៦០ នូវកោះ​សមុទ្រ​ខ្មែរ​ស្ទើរ​តែ​ ទាំង​អស់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ខេត្ដកំពត»។
ទៅថ្ងៃមុខទៅ នៅក្នុងឆ្នាំ១៩៧៣ លោកប្រធានាធិបតីង្វៀង-យ៉ាំងធីវ នៃវៀតណាមខាងត្បូង ថែមទាំងបានបញ្ជូនម៉ារីន​យួន ទៅ​គំរាម​កំហែង​ ក្រុម​ហ៊ុន​ បារាំង Elf-Erap មិន​អោយ​រុក​រក​ប្រេងកាតនៅកោះសមុទ្រខ្មែរពូលូវវ៉ៃ។ នៅក្នុងពេល ជាមួយគ្នានោះ លោក​ធីវ​បាន​ប្រកាស​ថា៖​ «ត​ទៅ​អនា​គត ប្រទេស​កម្ពុជា នឹងធ្លាក់ទៅជាប្រទេសចំណុះវៀតណាម ត្រង់ក្រោមវៀតណាមណាមួយ ខាងជើង ឬ​ខាង​ត្បូង​នោះ​មិន​មែន​ ជា​រឿង​សំខាន់​ទេ​»​។ (កំនត់​របស់​លី-ឌៀប៖ កាល​ពី​ឆ្នាំ ២០០៤ ខ្ញុំ​បានចុះផ្សាយនូវឯកសារយ៉ាងសំខាន់មួយ ស្ដីអំពីការ​ប្រ​ជុំ​របស់​ពួក​យួន​សេរី​ នៅ​ទី​ក្រុង​សាន់​តា-អាណា រដ្ឋកាលី ហ្វ័រញ៉ា ក្រោមអធិបតេយ្យភាពរបស់លោកង្វៀង-កៅគី ដែលទើបវិលត្រលប់ពី​ទស្សន​កិច្ច​នៅ​ក្រុង​ហាន​ ណូយ​។ លោក​ង្វៀង-កៅ​គី បច្ចុប្បន្ន​មេ​ដឹក​នាំ​រដ្ឋាភិបាលក្រៅស្រុកយួនសេរីក្រុមទី២ (ក្រុមទី១ ដឹកនាំដោយលោក​ង្វៀង-ខាន់​) បាន​និយាយ​ ប្រាប់​ទៅ​អ្នក​គាំ​ទ្រ​ខ្លួន​ថា សូម​អោយពួកយួនសេរីបង្អន់ ឈប់ឆារឆៅពួករដ្ឋការបច្ចុប្បន្ន ពីព្រោះពួកគេកំពុងមានឥទ្ធិ ពល​កាន់​ក្ដាប់​លើ​ស្រុក​ ខ្មែរ​ទាំង​មូល ហើយ​នឹង​ទុក​ឱកាស​អោយពួកគេធ្វើកិច្ចការជាប្រយោជន៍ដល់ជាតិវៀតណាម ទាំងមូល។ «ពួក​ខ្មែរ​វា​គ្មាន​ដឹង​អ្វី​ទេ គឺ​ដូច​ជា​ត្រី​ ពុល​អញ្ចឹង កំពុង​សប្បាយ​ភ្លេច​ខ្លួន និងកំពុងខាំគ្នាវក់វី»។ លោកង្វៀង-កៅ គីនិយាយប្រាប់អង្គប្រជុំនៅក្នុងភោជនីយដ្ឋាន​មួយ ដែល​កិច្ច​ប្រជុំ​ នេះ​មាន​រយៈ​ពេល​ជិត​ភ្លឺ​។ នៅរាល់ពេលខ្ញុំនឹកដល់សំ ដីរបស់លោកង្វៀង-កៅគីនេះ ខ្ញុំមានការឈឺចាប់ក្នុងចិត្ដ​ខ្លាំង​ណាស់ ជា​ពិសេស​ក្រោយ​ ពេល​ខ្ញុំ​ក្រលេក​ឃើញ​ពួក​មេៗ​ខ្មែ រ (រួមទាំងស្ដេចផង) បាននាំគ្នាទាំងហ្វូងទាំងហ្វាយ ទៅផ្គាប់ផ្គុនយកចិត្ដយួន។ ការធ្វើ​សន្ធិ​សញ្ញា​បន្ថែម គឺ​ជា​ ទង្វើ​ដ៏​ឆោត ល្ងង់​ក្រៃ​លែង​នៃ​ថ្នាក់​ដឹក​នាំខ្មែរ (លោកហ៊ុន-សែនរហូតទាល់តែកន្ដៀតតាមខ្លួន យកសន្ធិសញ្ញាដែល​ខ្លួន​លប​ធ្វើ​នោះ ទៅ​ស៊ី​ញ៉េ ​ដល់​ផ្ទះ​ចៅ​ហ្វាយ​ឯ​ក្រុង​ហាណូយ​ទៅ​ទៀត) រួចហើយថែមពីលើនេះ បានទាំងប្រព្រឹត្ដនូវអំពើថោកទាបព្រៃ ផ្សៃ ដោយ​បាន​ធ្វើ​ការ​ឃ្លុំ​មាត់​ចាប់​ អ្នក​ជាតិ​និយម​ជា​ខ្មែរ​គ្នា​ឯង​យក​ទៅ​ញាត់​គុក​ច្រវ៉ាក់។ នេះហើយរឺ ការវង្វេងរបស់យើង?!)។
គិតទៅង្វៀង-យ៉ាំងធីវមានរិកពារព្រហើនកោងកាច ប្រហែលគ្នានឹង ផាំ-យ៉ាំងដុង (អាកុងដូចអាកា)។ ជន​ទាំង​ពីរ​នេះ​មិន​មែន​ត្រឹម​តែ​ចង់​បាន​ កោះ​ត្រល់ ឬ​កោះ​សេះ​ ឬ​ក៏​អាណា​ខេត្ដ​កំពតតែប៉ុណ្ណោះទេ ពួកវាមានគោលប្រាថ្នាលើទឹកដីកម្ពុជាទាំងមូល។
ចុះហេតុដូចម្ដេច បានជានៅក្នុងពេលបច្ចុប្បន្ន ដែលចូលហួសសតវត្សទី២០ ទៅហើយ ពោលគឺចូលដល់​ឆ្នាំ​២០០៦​ទៅ​ហើយ កម្ពុជា​ កណ្ដាល​របស់​យើង មិន​ឃើញ​បាត់​បង់​ទៅ​ណា​ទៅ?។ ផាំ-យ៉ាំងដុងបានលេបទឹកដីកម្ពុជាទាំងមូលនៅក្នុង ឆ្នាំ១៩៧៩… ហេតុ​អ្វី​វា​មិន​លេប​ រហូត​ទៅ?​។ ហេតុ​អ្វី​បាន​ជា​យួន​ត្រូវ​ខ្ជាក់​ទឹក​ដីខ្មែរកណ្ដាលមកវិញ កាលក្នុងឆ្នាំ១៩៨៧ ដោ យដកកងទ័ពរបស់​វា​ត្រលប់​ទៅ​វៀត​ណាម​ វិញ?​។ ប្រការ​ទាំង​នេះ​ គឺ​មក​ពីវាលេបមិនរួច វាត្រូវតែខ្ជាក់មកវិញដូច្នេះឯង!!..។ ពីថ្ងៃនេះតទៅ យួន​មាន​តែ​ខ្ជាក់​ប៉ុណ្ណោះ ឥត​មាន​លេប​ បាន​ជា​ថ្មី​ទេ​។ កាល​ណា​គេ​ជ្រុល​ជា​ខ្ជាក់ទៅហើយ គេ ត្រូវតែខ្ជាក់ទាំងអស់។ មុខមាត់របស់ផាំ-យ៉ាំងដុង មុន​ពេល​ស្លាប់ ជា​មុខ​មាត់​អភ័ព​ នៃ​ជន​បរា​ជ័យ ដែល​ត្រូវ​បង្វិល​ទ្រព្យ​សម្បត្ដិ​ដែលខ្លួនប្លន់គេអោយទៅគេវិញ!។
ចុះនៅពេលសព្វថ្ងៃនេះ យួនមានកោះត្រល់នៅក្នុងមាត់របស់វាទៅហើយ ម្ដេចក៏វាមិនលេបយកទៅ? ហ៊ុន-សែនជា​អាយ៉ង​របស់​យួន​ ស្រាប់ ព្រម​ទាំង​មាន​អំណាច​ច្រើន​ជាង​ស្ដេចទៅទៀត ចុះម្ដេចបានជាចាំបាច់ឆ្គេមឆ្គូមធ្វើសន្ធិសញ្ញាបន្ថែម «កុំ​អោយ​ខ្មែរ​ថា​ជា​របស់​ខ្មែរ​ ចំណែក​យួនថា​ជា​របស់​យួន» យោងតាមសំដីផ្ទាល់របស់ហេង-សំរិន??
សព្វថ្ងៃនេះ គេអាចមើលឃើញសញ្ញាច្បាស់ណាស់ ថាយួនកំពុងហារខ្ជាក់កោះត្រល់មកវិញ។ បើតាមយួន​ស្រលាញ់​កោះ​ត្រល់ វា​សុខ​ចិត្ដ​ អោយ​កោះ​នេះ​រលាយ​សាប​សូន្យ លិចលង់ទៅបាតសមុទ្រតែម្ដង ជាជាងបង្វិលត្រលប់អោយខ្មែរវិញ ចុះ​ហេតុ​អ្វី​បាន​ជា​យួន​អនុញ្ញាត​អោយ​ ខ្មែរ​នៅ​ភ្នំ​ពេញ​ដាក់​វិនិយោគ​ទុន សាងសង់វិមានវិស្សមកាលនៅកោះត្រល់? ខ្មែរជាជនល្ងង់ខ្លៅពិតមែន ប៉ុន្ដែ «លុយរកស៊ី)» វាង​វៃ​ឆ្លាត​ណាស់​ វា​មិន​ត្បុល​ទៅ​រស់​នៅ​កន្លែង​ណា​ ដែល​វាគ្មានអនាគតនោះទេ។ ប៉ុន្ដែសូមប្រយ័ត្នណ៎ា! កោះត្រល់ជាប់នឹងដែនដីខេត្ដ​កំពត​ពិត​មែន. ប៉ុន្ដែ​កោះ ​នេះ​ជា​និមិត្ដ​រូប​នៃ​ដែន​ដី​កម្ពុ​ជា​ក្រោម ដោយត្រូវយួនប្លន់យកទៅចំនួន២៩១ឆ្នាំមកហើយ ជាមួយនឹងខេត្ដពាម(ហាទៀង)។ កាល​ណា​យួន​ខ្ជាក់​ កោះ​ត្រល់ គឺ​យួន​កំពុង​ខ្ជាក់​ទឹក​ដី​កម្ពុជា​ក្រោមទាំងមូលមកអោយខ្មែរវិញ!។ ដើម្បីដឹងថា តើហេតុអ្វីយួនមាន ការតព្វកិច្ច​ចាំ​បាច់​ត្រូវ​តែ​ខ្ជាក់​កោះ មក​វិញ យើង​ត្រូវ​សិក្សា​វិភាគ​អំពី​ឯក​សារ​ប្រេវីយេ។

ប្រវត្ដិនៃខ្សែបន្ទាត់ប្រេវីយេ

នៅក្នុងសម័យអាណានិគមបារាំង ការចាប់ផ្ដើមដណ្ដើមកោះសមុទ្រនៅជាប់នឹងខេត្ដកំពត រវាងខ្មែ-យួន បានប្រព្រឹត្ដ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៣​ (មក​ទល់​ឥលូវ​នេះ​គឺ​ជិត​មួយ​សតវត្ស​ហើយ​)​។ តាមពិតគឺជាការដណ្ដើមគ្នារវាងរដ្ឋការបារាំងនៅកូសាំងស៊ីន ហើយ​នឹង​រដ្ឋការ​បារាំង​ប្រចាំ​ នៅ​ប្រទេស​កម្ពុជា​។ គួរ​កត់​សំគាល់​ថា ពួកគេមិនបានដណ្ដើមគ្នាអំពីកោះត្រល់ទេ…ដោយបារាំងទាំងសងខាង​បាន​ទុក​កោះ​ត្រល់​នៅ​ខាង​យួន​ ទៅ​ហើយ ដូច្នេះ​ខ្សែ​បន្ទាត់​ប្រេ​វីយេ​បាន​ធ្វើ​ឡើង ដោយមិនពាក់ពន់ នឹងកោះត្រល់ទេ… គឺសំដៅទៅលើកោះផ្សេងៗ ឯ​ទៀត​ទាំង​អស់ លើក​ លែង​តែ​កោះ​ត្រល់។ (កកន៖ សូម​មើល​ផែន ទីភ្ជាប់មកជាមួយនៅខាងចុងអត្ថបទ)។
«បញ្ហាបានចាប់ផ្ដើមឡើង ដោយមានការដាក់ពាក្យសុំប៉ាតង់កាន់កាប់ដីនៃកោះទាំងនេះ ដែលសំបូរដោយ​រ៉ែ​ថ្ម​កំបោរ​ និង​លោហ​ធាតុ​ដែក​។​ មិន​ដល់​មួយ​ខែ​ផង​អភិបាល​នៅ​ហា​ទៀង បាន​ទទួលសំបុត្រដាក់ពាក្យសុំចែកឡូត៍អន្ដូងរ៉ែចំនួន១៤ កន្លែង ដែល​ទាក់​ទង​នឹង​កោះ​ក្នុង​ឈូង​សមុទ្រ​តែ​ប៉ុណ្ណោះ​។
«ចំណែកលោកអភិបាលបារាំងនៅកំពតវិញ បានទទួលពាក្យសុំចែកឡូត៍ដីមួយដែលស្ថិតនៅកោះតាង»។ «ម៉្លោះ​ហើយ​ គឺ​ជា​ការ​ចាំ​បាច់​ ដែល​អាជ្ញា​ធរ​នៃ​ប្រទេស​ទាំង​ពីរត្រូវសំរេចថា តើទឹកដីកោះទាំងនេះ ជាកម្មសិទ្ធរបស់ទឹកដីខាងណា» (ដក​ស្រង់​ចេញ​ពីសៀវ​ភៅ Les Frontière du Cambodge par Sarin Chhak P.154។
នរណាក៏ដឹងដែរថា អាជ្ញាធរបារាំងនៅខាងយួនមានបុណ្យសក្ដិធំជាងបារាំងនៅខាងខ្មែរ ហើយក្នុង​ប្រការ​ចែក​កោះ​ទាំង​នេះ នៅ​ក្នុង​សហ ​ភាព​បារាំង​សែស​តែមួយ គេ​មិន​បាន​ប្រើ​ច្បាប់​អន្ដរជាតិឯនាទេ ចុះហេតុដូចម្ដេចបានជាទេសាភិបា លបារាំងប្រចាំ​នៅ​ទី​ក្រុង​ហាណូយ មិន​ បាន​ប្រមូល​កោះ​ទាំង​អស់​នេះ​ប្រគល់​ទៅ​អោយខាងយួនទៅ? តើមាននរណាឃាំងឃាត់??.

ความคิดเห็น
%d bloggers like this: