รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

បាស ตำลึง

Spread the love

ស្លឹកបាស ជាបន្លែម្យ៉ាងសំរាប់ចំអិនធ្វើម្ហូបអាហារ និងមានផលប្រយោជន៍ផ្នែកសុខភាព ។
ខាងក្រោមនេះ គឺជាផលប្រយោជន៍មួយចំនួនជួយឱ្យរាងកាយមានសុខភាពល្អ និងជួយបំបាត់អាការជំងឺផ្សេងៗដូចជា៖
– ដើមបាសមានលក្ខណៈជាវល្លិ អាចវារតោងទៅលើដើមឈើផ្សេងៗមានផ្កាពណ៌ស មានផ្លែរាងទ្រវែងស្រដៀងត្រសក់ រីឯស្លឹកមានទ្រង់ទ្រាយដូចរូបបេះដូង អាចយកស្លឹក និងត្រួយមកស្ងោរធ្វើជាអាហារដ៏ឈ្ងុយឆ្ងាញ់។
– ស្លឹកបាសមានសារធាតុ “បេតាឃែរ៉ូទីន” សំរាប់ជួយការពារការកើតមហារីកកាត់ បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម ជួយប៉ូវឆ្អឹង និងធ្មេញមានជាតិដែក និងវីតាមីន C បន្ថយអាការឆ្អល់ តឹងពោះ និងចុកពោះជាដើម ។ ប្រសិនបើទទួលទានស្លឹកបាសឱ្យបានញឹកញាប់សារធាតុសរសៃក្នុងស្លឹកបាសអាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះបាន។
– ស្លឹកបាសចាត់ទុកថាជាថ្នាំត្រជាក់ ស្លឹកជួយបណ្ដេញជាតិពុល និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់ ដោយប្រើស្លឹកបាសស្រស់ប្រហែល១ក្ដាប់ដៃលាងឱ្យស្អាត និងបុកឱ្យម៉ដ្ឋលាយទឹកបន្ដិចយក ទៅលាបនៅបរិវេណដែលមានរមាស់ ក៏អាចជួយឲ្យធូរស្បើយបានផងដែរ។
– ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយរកអាចដាំបានដោយងាយស្រួល គ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ ឬយកដើមចាស់ៗ មកដោតនៅក្នុងដីមានជីវារស្រោចទឹកឱ្យ បានញឹកញាប់ និងយកឈើមកធ្វើជាបង្គោល ឬរបងឱ្យស្លឹកបាសវៀរឡើង ។ លុះនៅពេលដែលវាដុះឡើងចេញជាផ្លែផ្កាល្អ អាចបេះស្លឹកយកទៅដាំស្ល ធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ប្រសិនបើកាន់តែបេះស្លឹក វាក៏កាន់តែដុះលូតលាស់។
– ផ្លែបាសគេអាចយកទៅធ្វើជាបន្លែដែលមានរសជាតិ
ឈ្ងុយឆ្ងាញ់បានផងដែរ៕

ความคิดเห็น
%d bloggers like this: