នំអាកោ-ขนมด้วย ภาษาเขมรวันละคำ

Read Time:2 Second

នំអាកោ อ่านว่า นม อากาว ขนมอากาว ผมว่าตรงกับ ขนมถ้วยในภาษาไทย แต่ตอนนี้มีอบกะทิด้วย น่าทาน วิธีทำเป็นภาษาเขมรเนาะ

#របៀបធ្វើនំអាកោខ្ទិះ

#គ្រឿងផ្សំ:

– ម្សៅអង្ករខ្សាយ 1 ចានចង្កឹះ
– ស្ករស ½ ចានចង្កឹះ
– ទឹក 1 ចានចង្កឹះ
– មេម្សៅ ឬមេដំបែ 1 ស្លាបព្រាបាយ
– ល័ក្ខ (សម្រាប់អ្នកចង់បានអាកោដែលមានពណ៌)
– ល្ងម៉ដ្ឋ
– សាច់ដូងចាស់កោសជាសរសៃៗ
– ខ្ទិះដូង
– សាច់ខ្នុរ បើចង់ដាក់ពីលើនំ តាមចំណូលចិត្ត

#វិធីធ្វើ
១. យកម្សៅអង្ករខ្សាយ ស្ករស និងមេដំបែចាក់ចូលគ្នា រួចចាក់ទឹកចូល ហើយកូរឱ្យសព្វ។ ប្រសិនបើអ្នកចង់លាយពណ៌អ្នកអាចរំលែក វាចេញខ្លះ រួចសឹមបន្ថែមពណ៌ពីលើ ហើយកូរឱ្យសព្វ។
២. ទុកម្សៅដែលលាយរួចនោះចោលប្រហែល2ម៉ោងឬរហូតវាឡើងសឹមយកវាដាក់ចូលពែងឬចាន រួចយកទៅចំហុយប្រហែល30នាទីឱ្យវាឆ្អិនល្អបានដាក់ទឹកខ្ទិះពីលើរួចចំហុយម្តងទៀតតែ7នាទីជាការស្រេច។
៣. ជាចុងក្រោយ បើចង់ឱ្យនំអាកោដែលអ្នកចម្អិននេះកាន់តែមានឱជារសថែមទៀតនោះ អ្នកអាចរោយល្ងម៉ដ្ឋ និងសាច់ដូងកោសរួចពីលើគឺកាន់តែពិសេសឡើង៕

0 0
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %