รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

តារាបង្ហាញម៉ូត-นาย/นางแบบ ภาษาเขมรวันละคำ

Spread the love

ภาษาเขมร តារាបង្ហាញម៉ូត
อ่านว่า ดารา บ็อง ฮางญ์ โหมด
แปลว่า นาง/นายแบบ

តារាបង្ហាញម៉ូតអាមេរិក ថតលើផ្លូវរថភ្លើង រត់មិនទាន់ត្រូវរថភ្លើងបុកស្លាប់

តារា​បង្ហាញ​ម៉ូត​ដែល​ប្រាថ្នា​ចង់​មាន​ផ្ទៃពោះ ត្រូវបាន​សម្លាប់​ដោយសារតែ​រថភ្លើង​ដឹក​ជ​ញ្ចូ​ន​ទំនិញ​មួយ បន្ទាប់ពី​នាង​ជាប់​នៅ​ចន្លោះ​ខ្សែ​រថភ្លើង ខណៈដែល​កំពុង​ថតរូប​ភាព​។​

​ ​Fredzania Thompson វ័យ ១៩ ឆ្នាំ​បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពី​ជាប់ជើង​នៅ​ចំណុចប្រសព្វ​រវាងផ្លូវ Hollister និង Lee Street ក្នុង​ទីក្រុង Navasota​។ នេះ​បើ​យោងតាម​សម្ដី​ប៉ូលិស​ដកស្រង់​ពី​វេ​ប​សាយ​ដេលី​មែ​ល​។​
ក្មេង​ជំទង់​បាន​ឈរ​នៅ​ចន្លោះ​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ នៅពេល​រថភ្លើង BNSF បានមក​ដល់ ហើយ​នាង​បាន​រត់​ចេញទៅ​លើផ្លូវរ​ថ​ភ្លើង​មួយទៀត​។​
Thompson មិនបាន​ប្រយ័ត្ន ក៏មាន​រថភ្លើង Union Pacific មួយទៀត​ឆ្លងកាត់​លើ​ខ្សែ​មួយទៀត​ក្នុងទិសដៅ​បញ្ច្រាស់​។ ហើយ​អ្នក​ថតរូប​មិនបាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ទេ​។​
អ្នកនាំពាក្យ​របស់​រថ​ភ្លើង Union Pacific លោក Jeff De Graff បាន​និយាយថា រថភ្លើង​បាន​ចុច​ស៊ី​ភ្លេ​រ​ប្រកាស​ដែរ ហើយ​បាន​ចាប់​ហ្វ្រាំង​អាសន្ន ប៉ុន្ដែ​ជា​អកុសល​នាង​មិនមាន​ជីវិត​នោះឡើយ​។​
​ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​ម៉ោង ១ រសៀល ហើយ​ត្រូវ​បានប្រកាស​ស្លាប់​នៅពេល​ដល់​មន្ទីរពេទ្យ​ក្នុងស្រុក​៕

ความคิดเห็น
%d bloggers like this: