ឆ្លៀតពេលអានបន្តិច ព្រោះនេះគឺជាសង្គមនៃយុគ្គសម័យនេះ

Read Time:0 Second

มีข้อความดีๆมาฝากให้อ่านครับ


នារី…បង្ហាញដើមទ្រូង
បុរស…បង្ហាញរថយន្ត
អ្នកណា??? ទៅដឹង់ថា!!!
ដើមទ្រូងណឹង ពិតរឺក្លែងក្លាយ
រថយន្តណឹង ជារបស់ខ្លួនឯង រឺ របស់អ្នកផ្សេង
សត្វ… ចាប់ផ្តើមស្លៀកពាក់ដូចមនុស្ស
មនុស្ស… ចាប់ផ្តើមបង្ហាញសាច់ដូចសត្វ
ក្មេង…ធ្វើខ្លួនដូចមនុស្សចាស់
មនុស្សចាស់…ធ្វើខ្លួនដូចក្មេង
ស្រី…ចារឹកដូចប្រុស
ប្រុស…ចារឹកដូចស្រី
អ្នកមាន…ធ្វើឫកដូចអ្នកក្រ
អ្នកក្រ…ធ្វើឫកដូចសេដ្ថី
ថៅកែ…ធ្វើខ្លួនដូចឈ្នួល
អ្នកបំរើ…ធ្វើខ្លួនដូចចៅហ្វាយ
ម្តាយឪពុក…ហៅកូនថាបង
កូន…ហៅខ្លួនឯងថាបង
អ្នកនៅលីវ…ធ្វើខ្លួនដូចមេផ្ទះ
មេផ្ទះ…ធ្វើខ្លួនដូចអ្នកនៅលីវ
ថ្ងៃមួយអ្នកនឹងយល់ថា!!!
ពាក់នាឡិកាតំលៃ $10 រឺ $1000 មួយថ្ងៃគង់មានតែ24ម៉ោង
ផឹកស្រាមួយដបតំលៃ$1 រឺ $100 គង់តែស្រវឹងហើយក្អួតចោលដូចគ្នា
ជក់បារី មួយដើម 100រៀល រឺ មួយដើម 1000រៀល ក៏អាចកើតរោគមហារីកសួតដូចគ្នា
រស់នៅផ្ទះមានដី 10ម៉ែត្រ រឺ 1000ម៉ែត្រ ភាពសោកសៅនឹងភាពឯកោមានដូចគ្នា
៚ថ្ងៃមួយ…..
អ្នកនឹងយល់ថា សេចក្តីសុខក្នុងចិត្ត ភាពស្ងប់ក្នុងចិត្ត មិនអាចរកបានពីវត្ថុខាងក្រៅ ហេតុដូច្នេះ ចូររស់នៅក្នុងភាពមិនអាត្មានិយម ស្គាល់ខុស ស្គាល់ត្រូវ ស្គាល់ពាក្យថាគ្រប់គ្រាន់ ទើបមានសេចក្តីសុខ ….ប្រើជីវិតជាមួយមនុស្សម្នាក់ណឹង… គឺសំខាន់បំផុត…អ្នកដែលរស់នៅជាមួយយើងម្នាក់ណឹងបានជារៀងរហូតពិតជាពិបាករក
មនុស្សរស់នៅលើពិភពលោកនេះមានប្រមាណ7.2ពាន់លាននាក់ បានមករស់នៅរួមលោកជាមួយគ្នា បើមិនរក្សាសម្ព័នភាពជាមួយគ្នាពិតជាគួរអោយសោកស្តាយណាស់
រក្សាសេចក្តីស្រឡាញ់នឹង មិត្តភាពអោយបានល្អ មុននឹងហួសពេលហើយកន្លងទៅដោយទទេ បានត្រឹមបន្សល់តែរឿងនិទាន

0 0
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %