รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

บทสวด បរាភវសូត្រ (ปราภวสูตร) ใช้ในงานสาทเขมร បុណ្យភ្ជុំបិណ្យ

Spread the love

ช่วงนี้ถ้าท่านใดได้ไปกัมพูชาตามวัดวาอารมต่างๆ ช่วงเช้ามืดก่อนเขาทำพิธี បោះបាយបិណ្ឌ (เบ๊าะบายเบ็น) น่าจะประมาณช่วง ตี 2-5 (ก่อนพระอาทิตย์ขึ้น) ท่านจะได้ยินเสียงพระสวด បរាភវសូត្រ (ปะราภวสูตร) ซึ่งทั้งหมดมี 8 บท ดังต่อไปนี้

បរាភវសូត្រ គាថាទី ០១ (บทที่ 1)

សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ ។
អ្នកដែលចម្រើន គេក៏អាចស្គាល់ងាយ
អ្នកដែលអន្តរាយ គេក៏អាចស្គាល់ពិត
អ្នកប្រាថ្នាធម៌ ល្អិតល្អក្នុងចិត្ត
ហើយខំប្រព្រឹត្ត នឹងបានចម្រើន
អ្នកដែលទ្រុស្តធម៌ ស្អប់ធម៌ឥតកើន
ឥតកើនចម្រើន វិនាសទៅមុខ។

បរាភវសូត្រ គាថាទី ០២ (บทที่ 2)

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ បរាភវតោមុខំ ។
អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់ នឹងអ្នសប្បុរសមកធ្វើជាមិត្រ ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត ហើយទៅគប់មិត្រអសប្បុរស
ពេញចិត្តក្នុងធម៌ឬមួយរបស់ ហេតុនោះទាំងអស់នាំឲវិនាស ។

បរាភវសូត្រ គាថាទី ០៣ (บทที่ 3)

និទ្ទាសីលី សភាសីលី
អនុដ្ឋាតា ច យោ នរោ
អលសោ កោធបញ្ញាណោ
តំ បរាភវតោ មុខំ ។

អ្នកដេកច្រើន១ និយាយច្រើន១
និងអ្នកឥតព្រួយ ឥតគិតប្រឹងប្រែង

អ្នកខ្ជិលច្រអូស មិនមានខ្នះខ្នែង
ខឹងច្រើនសម្តែង ឲ្យគេឃើញបាន។

ហេតុធម៌ទាំងនោះ មិនជាកល្យាណ
នាំឲ្យខកខាន ខាតខូចប្រយោជន៍

មានជាប្រធាន តិចច្រើនដោយហោច
នាំបង់ប្រយោជន៍ ហើយឲ្យវិនាស។

បរាភវសូត្រ គាថាទី ០៤ (บทที่ 4)

យោ មាតរំ បិតរំ វា ជិណ្ណកំ គតយោព្វនំ
បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ។

នរជនណា មានទ្រព្យធនធាន
ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា
មាតាបិតា ដែលចាស់ជរា
ហេតុនោះទៅជា នាំឲ្យវិនាស។

បរាភវសូត្រ គាថាទី ០៥ (บทที่ 5)

យោ ព្រាហ្មណំ សមណំ វា
អញ្ញំ វាបិ វនិព្វកំ មុសាវាទេន វញ្ចេតិ
តំ បរាភវតោ មុខំ ។
ជនបញ្ឆោតព្រាហ្មណ៍ ឬពួកសមណៈ
ពួកស្មូមឬអ្នកដទៃៗ ដោយមុសាវាទ
ឃ្លាតពាក្យប្រពៃ នោះប្រធាននៃសេចក្តីវិនាស ។

បរាភវសូត្រ គាថាទី ០៦ (บทที่ 6)

បហុតវិត្តោ បុរិសោ
សហិរញ្ញោ សភោជនោ
ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។
បុរសអ្នកមាន ទ្រព្យធនធានច្រើន
មាសប្រាក់ចម្រើន និងគ្រឿងអាហារ
លបលាក់របស់ ដែលឆ្ងាញ់ពិសា
ស៊ីម្នាក់ឯងជា នាំឲ្យវិនាស ។

បរាភវសូត្រ គាថាទី ០៧ (บทที่7)

ជាតិត្ថទ្ធោ ធនត្ថទ្ធោ
គោត្តត្ថទ្ធោ ច យោ នរោ
សញ្ញាតឹ អតិមញ្ញេតិ
តំ បរា ភវតោ មុខំ ។
អ្នកដែលប្រកាន់ ជាតិទ្រព្យត្រកូល
ហើយមិនប្រមូល សាច់ញាតិសន្តាន
មើលងាយញាតិខ្លួន ដោយអាងខ្លួនមាន
នោះជាប្រធាន នៃក្តីវិនាស ។

បរាភវសូត្រ គាថាទី ០៨ (บทที่ 8)

ឥត្ថីធុត្តោ សុរាធុត្តោ
អក្ខធុត្តោ ច យោ នរោ
លទ្ធំ លទ្ធំ វិនាសេតិ
តំ បរាភវតោ មុខំ ។

ជនអ្នកប្រព្រឹត្ត ល្បែងបីប្រការ
ល្បែងស្រីល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមាន ឲ្យអន្តរាយ
ការល្បែងទាំងឡាយ នាំឲ្យវិនាស ។

បរាភវសូត្រ គាថាទី ០៩ (บทที่ 9)

សេហិ ទារេហិ អសន្តុដ្ឋោ
វេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុ
តំ បរាភវតោ មុខំ ។
ប្រុសមិនត្រេកអរ នឹងប្រពន្ធខ្លួន
ហើយទៅជាប់ជួន នឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធ កូនជននានា
ហេតុនោះទៅជា នាំឲ្យវិនាស ។

បរាភវសូត្រ គាថាទី ១០ (บทที่ 10)

អតីតយោព្វនោ បោសោ
អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ
តំ បរាភវតោ មុខំ។
បុរសមានវ័យ ដែលចាស់ហួសពេក
ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា
ហេតុនោះទៅជា នាំឲ្យវិនាស ។

បរាភវសូត្រ គាថាទី ១១ (บทที่ 11)

ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។
បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយ
ឬស្រីទាំងឡាយ តាំងបុរសនោះ
ដែលជាអ្នកលេង ខ្ជះខ្ជាយដូច្នោះ
អំពើទាំងនោះ នាំឲ្យវិនាស។

ความคิดเห็น
%d bloggers like this: