รับแปล 4 ภาษา เขมร ไทย อังกฤษ เยอร์มัน

น่าคิดเนาะ แต่ว่าแฟนๆอ่านรู้เรื่องไหม

Spread the love

ពេលក្រចិញ្ចឹមជ្រូក ពេលមានចិញ្ចឹមឆ្កែ

ពេលក្រធ្វើស្រែ ពេលមានដាំស្មៅ

ពេលក្រចង់តែបាយក្រៅ ដល់ពេលមានទៅ ចង់ហូបបាយក្នុងផ្ទះ (តែមិនដែលបានហូបជុំគ្នា)

ពេលក្រចង់បានប្រពន្ធមួយ ពេលមានក៏ពួយចង់បានប្រពន្ធចុង

ពេលក្រចង់នៅទីក្រុង ពេលមានបែរចង់ទៅនៅជនបទ

ពេលក្រឲ្យប្រពន្ធកាន់តំណែងលេខា ពេលមានកាលណាឲ្យលេខាមកកាន់តំណែងប្រពន្ធ

ពេលក្រលើកដៃសំពះអ្នកដទៃមុន ពេលមានឡើងបុណ្យចាំគេសំពះមុនវិញ

ណ្ហើយ …..

សូមកុំឲ្យអំពើល្អកាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់

សូមកុំឲ្យភាពស្មោះត្រង់កាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សពុតត្បុត

សូមកុំឲ្យភាពស្លូតបូតកាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាក្អេងក្អាង

សូមកុំឲ្យមនុស្សធម្មតាកាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សឆ្កួតអំណាច និងទឹកប្រាក់

មានតែអំពើល្អប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សមានតម្លៃស្មើគ្នា ៕

Creadit – Jean Marche

ความคิดเห็น
%d bloggers like this: